1099G Tax Information
តើទម្រង់1099G គឺជាអ្វី?
ទម្រង់1099G គឺជាទម្រង់បែបបទបង់ពន្ធដែលផ្ញើទៅអ្នកដែលបានទទួលអត្ថប្រយោជន៍ធានារ៉ាប់រងលើភាពគ្មានការងារធ្វើ។ អ្នកប្រើទម្រង់នេះនៅពេលអ្នកកំពុងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលរបស់សហព័ន្ធ និងរដ្ឋទៅសេវាកម្មចំណូលផ្ទៃក្នុង (IRS) និងនាយកដ្ឋានប្រាក់ចំណូលរដ្ឋ Oregon។
ហេតុអ្វីបានជាខ្ញុំទទួលបានទម្រង់ពន្ធ 1099G?
រាល់សំណងភាពអត់ការងារធ្វើដែលទទួលបានក្នុងមួយឆ្នាំត្រូវតែរាយការណ៍ទៅសេវាកម្មចំណូលផ្ទៃក្នុង (IRS) និងនាយកដ្ឋានប្រាក់ចំណូលរដ្ឋ Oregon។ នៅពេលអ្នកដាក់ពាក្យសុំអត្ថប្រយោជន៍នៃការធានារ៉ាប់រងលើភាពគ្មានការងារធ្វើ អ្នកអាចជ្រើសរើសយក 10% នៃចំនួនអត្ថប្រយោជន៍ប្រចាំសប្តាហ៍របស់អ្នកដែលកាត់ទុកពន្ធលើប្រាក់ចំណូលសហព័ន្ធ និង/ឬ 6% សម្រាប់ពន្ធលើប្រាក់ចំណូលរបស់រដ្ឋ។ អ្នកអាចធ្វើបច្ចុប្បន្នភាពនូវជម្រើសកាត់ទុកពន្ធរបស់អ្នកគ្រប់ពេលតាមរយៈ ប្រព័ន្ធបណ្តឹងទាមទារសំណងតាមអនឡាញ។
កន្លែងដែលត្រូវស្វែងរកព័ត៌មានអំពីទម្រង់1099G របស់អ្នក
ទម្រង់ពន្ធ 1099G របស់អ្នកនឹងត្រូវបានផ្ញើទៅអ្នកនៅត្រឹមថ្ងៃទី 31 ខែ មករា។ ទម្រង់នេះនឹងអាចមើលបាននៅដើមខែកុម្ភៈលើប្រព័ន្ធបណ្តឹងទាមទារសំណងតាមអនឡាញ នៅក្នុងផ្ទាំងដែលមានចំណងជើងថា “ទម្រង់ពន្ធ 1099G” ឆ្ពោះទៅផ្នែកខាងក្រោមនៃទំព័រ។
ខ្ញុំបានផ្លាស់ទីលំនៅចាប់តាំងពីដាក់ពាក្យសុំអត្ថប្រយោជន៍។ តើខ្ញុំនឹងទទួលបានទម្រង់ 1099Gរបស់ខ្ញុំតាមវិធីណា?
ទម្រង់ 1099G របស់អ្នកនឹងត្រូវបានផ្ញើទៅអាសយដ្ឋានដែលយើងមានក្នុងឯកសារ។ បើអ្នកបានផ្លាស់ទីលំនៅ ប៉ុន្តែមិនទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងរបស់អ្នកទេ អ្នកអាចទាញយកទម្រង់ 1099G ពី ប្រព័ន្ធបណ្តឹងទាមទារសំណងតាមអនឡាញ។ យើងក៏សូមលើកទឹកចិត្តអ្នកឱ្យធ្វើបច្ចុប្បន្នភាពអាសយដ្ឋានរបស់អ្នកនៅលើប្រព័ន្ធបណ្តឹងទាមទារសំណងតាមអនឡាញផងដែរ។
តើខ្ញុំត្រូវធ្វើយ៉ាងម៉េចជាមួយនឹងទម្រង់ពន្ធ 1099G?
បើអ្នកទទួលបានទម្រង់ពន្ធ 1099G អ្នកត្រូវតែដាក់ទម្រង់នេះជាមួយលិខិតប្រកាសពន្ធសហព័ន្ធ និងរដ្ឋរបស់អ្នក។ អត្ថប្រយោជន៍នៃការធានារ៉ាប់រងលើភាពគ្មានការងារធ្វើត្រូវបានចាត់ទុកថាជាប្រាក់ចំណូលជាប់ពន្ធ។
ហេតុអ្វីបានជាខ្ញុំទទួលបានទម្រង់ 1099G ពេលខ្ញុំមិនបានដាក់ពាក្យសុំ ឬទទួលបានអត្ថប្រយោជន៍នៃការធានារ៉ាប់រងលើភាពគ្មានការងារធ្វើនៅឆ្នាំ 2020?
បើអ្នកបានទទួលទម្រង់ពន្ធ 1099G ប៉ុន្តែអ្នកមិនបានដាក់ពាក្យស្នើសុំអត្ថប្រយោជន៍នៅឆ្នាំ 2020 ទេ នេះអាចជាការលួចបន្លំ! សូមរាយការណ៍អំពីបទលួចបន្លំ ឬបទសង្ស័យពីការបន្លំណាមួយមកយើងខ្ញុំភ្លាមតាមរយៈទម្រង់ចោរកម្ម ID របស់យើង។
សម្គាល់៖ បើអ្នកមិនមានពន្ធកាត់ទុកពីសំណងលើភាពអត់ការងារធ្វើរបស់អ្នកទេ វាអាចបណ្តាលឱ្យមានបំណុលពន្ធ។