Skip to main content

Adjudication

ក្នុងករណីយើងយល់ដឹងអំពីបញ្ហាដែលសម្តែងការមន្ទិលសង្ស័យថាតើនរណាម្នាក់អាចទទួលបានការធានារ៉ាប់រងនោះ យើងខ្ញុំត្រូវបានទាមទារឱ្យពិនិត្យមើលបញ្ហានោះដោយស្របច្បាប់។ ក្នុងករណីមានបញ្ហាជាច្រើនអាចត្រូវបានដោះស្រាយដោយមានការបន្តពិនិត្យមើលយ៉ាងរហ័សចំពោះសំណួរនានានោះ វាតម្រូវឱ្យមានការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ជាច្រើនដងបន្ថែមទៀតតាមរយៈដំណើរការពិនិត្យសម្រេច។ បញ្ហាទូទៅមួយចំនួនដែលទាមទារការពិនិត្យសម្រេច៖

  1. ប្រសិនបើមាននរណាម្នាក់លាឈប់ពីការងាររបស់ពួកគេ ដែលកំណត់ថាតើស្ថានភាពនានាធ្វើឱ្យពួកគេមិនមានសិទ្ធិពីការទទួលបានការធានារ៉ាប់រង
  2. ប្រសិនបើមាននរណាម្នាក់ត្រូវបានបណ្តេញចេញពីការងារ ដែលស្វែងរកថាតើស្ថានភាពនានាធ្វើឱ្យពួកគេមិនមានសិទ្ធិពីការទទួលបានការធានារ៉ាប់រង
  3. ប្រសិនបើមាននរណាម្នាក់មិនទទួលយកការងារដែលផ្តល់ជូនពួកគេ ដែលស្វែងរកថាតើស្ថានភាពនានាធ្វើឱ្យពួកគេមិនមានសិទ្ធិពីការទទួលបានការធានារ៉ាប់រង
  4. សម្រាប់ប្រជាពលរដ្ឋដែលបម្រើការងារនៅស្ថាប័នអប់រំ រាល់ពេលឈប់សម្រាករវាងឆ្នាំសិក្សាឬលក្ខខណ្ឌ យើងត្រូវតែធ្វើការពិនិត្យសម្រេចថាតើពួកគេទំនងជាកំពុងធ្វើការប្រភេទដូចគ្នា បន្ទាប់ពីឈប់សម្រាកដូចដែលពួកគេបានធ្វើពីមុន ដើម្បីកំណត់ថាតើពួកគេអាចទទួលបានការធានារ៉ាប់រងនៅអំឡុងពេលឈប់សម្រាកឬអត់
  5. ប្រសិនបើនរណាម្នាក់មិនអាចធ្វើការងារ

វិធានបណ្តោះអាសន្ន របស់នាយកដ្ឋាន ដែលបានអនុម័តនៅដើមឆ្នាំនៅពេលមានរោគរាតត្បាត បានកាត់បន្ថយចំនួនបញ្ហាយ៉ាងខ្លាំង ដែលត្រូវធ្វើការពិនិត្យសម្រេច។ ទោះបីជាមានបញ្ហាបែបនេះក៏ដោយ ក៏មានចំនួនប្រជាពលរដ្ឋជាច្រើននាក់ដែលកំពុងស្វែងរកការធានារ៉ាប់រង ដែលមានន័យថាយើងកំពុងមានបញ្ហាប្រឈមនឹងបញ្ហាជាច្រើនដែលត្រូវការពិនិត្យសម្រេចផងដែរ។

ជាអកុសលការណ៍នេះ មានន័យថា បើយើងរកឃើញបញ្ហាមួយនៅថ្ងៃនេះដែលត្រូវការពិនិត្យសម្រេច វាទំនងជាចំណាយពេលពី 12 -14 សប្តាហ៍ ដើម្បីបញ្ចប់ការពិនិត្យសម្រេចនេះ។ យើងដឹងថាការណ៍នេះ មិនអាចទទួលយកបានទេ ហើយនេះជាអ្វីដែលយើងកំពុងធ្វើ៖

  1. យើងបានជួលអ្នកពិនិត្យសម្រេចជាច្រើននាក់រួចហើយ។ មុនពេលមានរោគរាតត្បាតយើងមានអ្នកពិនិត្យសម្រេចប្រហែល 80 នាក់។ ឥឡូវនេះ យើងមានជាង 300 នាក់។
  2. យើងបានបង្កើតវគ្គបណ្តុះបណ្តាលថ្មីផ្តោតលើចំណុចសំខាន់ៗនិងសង្ខេបខ្លីៗដោយកាត់បន្ថយពេលវេលាបណ្តុះ
  3. បណ្តាលធម្មតាពី 15 សប្តាហ៍ទៅ 5 សប្តាហ៍ – ផ្នែកនេះមានអ្នកពិនិត្យសម្រេចបញ្ជាក់ច្បាស់លាស់អំពីបញ្ហាជាក់លាក់ ដូច្នេះពួកគេអាចសិក្សានៅវគ្គបណ្តុះបណ្តាលពេញលេញ ហើយចាប់ផ្តើមដោះស្រាយបញ្ហាជាច្រើនទៀត
  4. ភ្លាមៗ។
  5. អ្នកពិនិត្យសម្រេចបន្តធ្វើការក្រៅម៉ោង ដោយដឹងថាមានមនុស្សប៉ុន្មាននាក់ពឹងផ្អែកលើពួកគេ។
  6. យើងបានផ្លាស់ប្តូររបៀបដែលការងារត្រូវបានកំណត់ឱ្យធ្វើ ដូច្នេះយើងអាចធានាបានល្អប្រសើរជាងមុនចំពោះការជៀសវាងពីភាពយឺតយ៉ាវដោយមិនប្រុងប្រយ័ត្ន និងធានាថាប្រជាពលរដ្ឋនឹងដោះស្រាយករណីសំណុំរឿងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
  7. យើងនឹងធ្វើវិភាគទិន្នន័យនៅពេលយើងដឹងថាតើបញ្ហាអ្វីខ្លះដែលបង្កបញ្ហាច្រើនបំផុត និងវិធីដែលយើងអាច
  8. ដោះស្រាយបញ្ហាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ យើងកំពុងតែពិនិត្យយ៉ាងហ្មត់ចត់ថាតើយើងអាចធ្វើការផ្លាស់ប្តូរដំណើរការផ្សេងទៀត ដែលអាចឱ្យយើងទទួលបានការធានារ៉ាប់រងដល់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័សឬទេ។

ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 7/31/20:
យើងបានរកឃើញវិធីមួយ ដើម្បីបង់ថ្លៃធានារ៉ាប់រងដល់ប្រជាពលរដ្ឋដែលកំពុងរង់ចាំការទាមទារសំណងរបស់ពួកគេ ដែលត្រូវពិនិត្យឡើងវិញដោយអ្នកពិនិត្យសម្រេច ដើម្បីកំណត់ថាតើពួកគេមានសិទ្ធិទទួលបានភាពគ្មានការងារធ្វើធម្មតា ឬ

កម្មវិធីជំនួយភាពគ្មានការងារធ្វើដោយសាររោគរាតត្បាត (PUA) ឬទេ។ យើងនឹងជូនដំណឹងអំពីការទាមទារសំណងនេះ “ការធានារ៉ាប់រងនៅខណៈពេលលោកអ្នករង់ចាំ”។

យើងនឹងទាក់ទងលោកអ្នក ប្រសិនបើលោកអ្នកអាចទទួលបាន “ការធានារ៉ាប់រងនៅខណៈពេលលោកអ្នករង់ចាំ”។ (BWYW) លោកអ្នកអាចមានសិទ្ធិទទួលបាន ប្រសិនបើលោកអ្នក៖

  1. បានដាក់ពាក្យសុំអត្ថប្រយោជន៍នៃការធានារ៉ាប់រងភាពគ្មានការងារធ្វើ (UI) ធម្មតា
  2. ពាក្យបណ្តឹងទាមទារសំណងរបស់អ្នកបានកំណត់សម្រាប់ការពិនិត្យសម្រេច ពីព្រោះនាយកដ្ឋានការងារត្រូវកំណត់ថាតើលោកអ្នកបំពេញតាមតម្រូវការទាមទារស្របច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍នៃនៃការធានារ៉ាប់រងភាពគ្មានការងារធ្វើធម្មតាឬទេ
  3. ឈប់ពីការងារដោយសារ មូលហេតុដែលមានសិទ្ធិគ្រប់គ្រាន់ចំពោះកូវីត COVID-19; និង
  4. ទំនងជា អាចមានសិទ្ធិទទួលបាន ជំនួយ PUA ប្រសិនបើលោកអ្នកមិនអាចទទួលបានការធានារ៉ាប់រងភាពគ្មានការងារធ្វើធម្មតា។

ដើម្បីទទួលបាន "ការធានារ៉ាប់រងនៅខណៈពេលលោកអ្នករង់ចាំ” សូមដាក់ពាក្យសុំជំនួយភាពគ្មានការងារធ្វើដោយសាររោគរាតត្បាត (PUA) ហើយប្រាប់យើងខ្ញុំឱ្យដឹងនៅក្នុងពាក្យសុំរបស់អ្នក៖ 1) មូលហេតុលោកអ្នកឈប់ពីការងារដោយសារកូវីត COVID-19 និង 2) កាលបរិច្ឆេទដែលលោកអ្នកបានទទួលរងប៉ះពាល់ដំបូងដោយសារមូលហេតុនោះ។ បន្ទាប់ពីលោកអ្នកដាក់ពាក្យសុំជំនួយ PUA សូមបន្តដាក់ពាក្យបណ្តឹងទាមទារសំណងធានារ៉ាប់រងភាពគ្មានការងារធ្វើ (UI) ធម្មតាប្រចាំសប្តាហ៍ សម្រាប់រាល់សប្តាហ៍ដែលលោកអ្នកចង់បានការធានារ៉ាប់រង។ មិនត្រូវដាក់ពាក្យបណ្តឹងទាមទារសំណងជំនួយ PUA ប្រចាំសប្តាហ៍ទេ។

យើងខ្ញុំនឹងពិនិត្យមើលឡើងវិញពាក្យសុំជំនួយ PUA របស់អ្នក ដើម្បីពិនិត្យមើលថាតើលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬទេ។ ប្រសិនបើលោកអ្នកធ្វើដូច្នេះ យើងនឹងដឹងថាលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះកម្មវិធីមួយ

យ៉ាងតិច ដែលមានន័យថាយើងអាចចាប់ផ្តើមបង់ថ្លៃធានារ៉ាប់រងរបស់អ្នក។ យើងខ្ញុំនឹងបង់ថ្លៃធានារ៉ាប់រង UI ធម្មតារបស់អ្នករហូតដល់បណ្តឹងទាមទារសំណងរបស់អ្នកត្រូវបានពិនិត្យសម្រេច។ ប្រសិនបើនៅចុងបញ្ចប់នៃដំណើរការពិនិត្យ

សម្រេចនេះ បង្ហាញថាលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រប់គ្រាន់ចំពោះការធានារ៉ាប់រង UI ធម្មតារបស់អ្នក គ្មានអ្វីនឹងផ្លាស់ប្តូរទេ។ លោកអ្នកនឹងបន្តទទួលបានការធានារ៉ាប់រង UI ធម្មតា ដរាបណាលោកអ្នកដាក់ពាក្យបណ្តឹងទាមទារសំណងប្រចាំសប្តាហ៍របស់អ្នក ហើយអ្នកមានសិទ្ធិទទួលបាន។ ប្រសិនបើបណ្តឹងទាមទារសំណងបង្ហាញថាលោកអ្នកមិនមាន

លក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះការធានារ៉ាប់រង UI ធម្មតាទេនោះ បន្ទាប់មកយើងខ្ញុំនឹងផ្លាស់ប្តូរបណ្តឹងទាមទារសំណងរបស់អ្នកទៅក្នុងកម្មវិធីជំនួយ PUA។ ប្រសិនបើចំនួនទឹកប្រាក់ធានារ៉ាប់រងជំនួយ PUA ប្រចាំសប្តាហ៍របស់អ្នកមានខ្ពស់ជាងនេះ យើងខ្ញុំនឹងបញ្ជូនការកើនឡើងទឹកប្រាក់ដល់លោកអ្នកសម្រាប់រាល់សប្តាហ៍កន្លងមកដែលលោកអ្នកបានទទួលចំនួនទឹកប្រាក់ធានារ៉ាប់រង UI ធម្មតា។ លោកអ្នកអាចទទួលបានការទូទាត់ប្រាក់ជាច្រើននៅពេលតែមួយ។

យើងខ្ញុំត្រូវការជូនដំណឹងដល់លោកអ្នកដឹងថា មានបញ្ហាចៃដន្យដែលអាចបណ្តាលឱ្យមានការបង់ប្រាក់លើសដែលលោកអ្នកនឹងត្រូវសងវិញ។ ប្រសិនបើលោកអ្នកចង់រង់ចាំ ដើម្បីទទួលបានការធានារ៉ាប់រង មិនត្រូវការមានវិធានការទេ។

ខ្ញុំបានទទួលលិខិតជូនដំណឹងអំពីការធានារ៉ាប់រងនៅខណៈពេលលោកអ្នករង់ចាំ ប៉ុន្តែខ្ញុំកំពុងទទួលបានអត្ថប្រយោជន៍នៃការធានារ៉ាប់រង UI ធម្មតា ហើយមិនមានបញ្ហាចំពោះការពិនិត្យសម្រេចទេ។

លោអ្នកបានទទួលអ៊ីម៉ែលបង់ប្រាក់ដោយផ្អែកលើការយល់ឃើញថាមានកំហុស។ មិនត្រូវការមានវិធានការទេ។

ខ្ញុំមានបណ្តឹងទាមទារសំណងធានារ៉ាប់រង UI ធម្មតា ដែលកំពុងរង់ចាំការពិនិត្យសម្រេច ហើយបានដាក់ពាក្យសុំជំនួយ PUA រួចហើយ។ តើឥឡូវនេះ មានអ្វីខ្លះ?

មិនត្រូវការមានវិធានការទេ បុគ្គលិក OED កំពុងធ្វើការយ៉ាងសកម្មក្នុងការកំណត់អត្តសញ្ញាណអ្នកទាមទារសំណងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះ BWYW ហើយនឹងជូនដំណឹងដល់អ្នកទាមទារសំណង ប្រសិនបើពួកគេត្រូវការព័ត៌មានបន្ថែម។ អ្នកទាមទារសំណងមិនចាំបាច់ដាក់ពាក្យសុំជំនួយ PUA ឡើងវិញទេ។ លោកអ្នកត្រូវបន្តដាក់លិខិតបញ្ជាក់ប្រចាំសប្តាហ៍លើបណ្តឹងទាមទារសំណងធានារ៉ាប់រង UI ធម្មតារបស់ពួកគេ ហើយមិនត្រូវការដាក់លិខិតបញ្ជាក់ប្រចាំសប្តាហ៍លើបណ្តឹងទាមទារសំណងជំនួយ PUA ទេ។

ខ្ញុំមានបណ្តឹងទាមទារសំណងធានារ៉ាប់រង UI ធម្មតា ដែលកំពុងរង់ចាំការពិនិត្យសម្រេច ហើយមិនបានដាក់ពាក្យសុំជំនួយ PUA ទេ។ តើឥឡូវនេះ មានអ្វីខ្លះ?

ប្រសិនបើអ្នកទាមទារសំណងគ្មានការងារធ្វើដោយសារហេតុផលពាក់ព័ន្ធនឹងកូវីត COVID-19 លោកអ្នកត្រូវដាក់ពាក្យបណ្តឹងទាមទារសំណងជំនួយ PUA ហើយបន្តដាក់លិខិតបញ្ជាក់ប្រចាំសប្តាហ៍លើបណ្តឹងទាមទារសំណងធានារ៉ាប់រង UI ធម្មតារបស់ពួកគេ។ ប្រសិនបើលោកអ្នកមិនបានទទួលរងផលប៉ះពាល់ដោយកូវីត COVID-19 ទេនោះ ពួកគេទំនងជាមិនមានសិទ្ធិទទួលបាន BWYW ទេ។ ប្រសិនបើលោកអ្នកដាក់ពាក្យសុំជំនួយ PUA, លោកអ្នកទំនងជានឹងទទួលបានលិខិតបដិសេធជំនួយ PUA ដែលបង្កើតឡើងដោយស្វ័យប្រវត្តិ ពីព្រោះលោកអ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រង UI ធម្មតា។ ហើយនេះ មិនមានន័យថាលោកអ្នកត្រូវបានគេបដិសេធ BWYW ទេ ហើយមិនត្រូវការមានវិធានការទេ។ លោកអ្នកនឹងទទួលបានការទាក់ទង ប្រសិនបើយើងខ្ញុំត្រូវការលោកអ្នកផ្តល់ជូនព័ត៌មានបន្ថែម។

ប្រសិនបើខ្ញុំមានការធានារ៉ាប់រងភាពគ្មានការងារធ្វើមួយសប្តាហ៍តាមបណ្តឹងទាមទារសំណងធានារ៉ាប់រង UI ធម្មតារបស់ខ្ញុំ តើខ្ញុំនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះ BWYW ឬទេ?

លោកអ្នកអាចជ្រើសរើសបម្រើការងារទាំងការធានារ៉ាប់រងភាពគ្មានការងារធ្វើមួយសប្តាហ៍តាមបណ្តឹងទាមទារសំណងធានារ៉ាប់រង UI ធម្មតារបស់ពួកគេ ឬស្នើសុំការធានារ៉ាប់រងពីកម្មវិធីជំនួយ PUA ប្រសិនបើលោកអ្នកមានមូលហេតុដែលមានផលផលប៉ះពាល់ពីកូវីត COVID-19។

តើអតិថិជនម្នាក់ដែលមានសិទ្ធិទទួលបាន BWYW ដើម្បីទទួលបានការបង់ប្រាក់ ត្រូវចំណាយរយៈពេលប៉ុន្មាន?

ប្រហែលបួនសប្តាហ៍។

តើការបង់ប្រាក់ដោយផ្អែកលើការយល់ឃើញ និង BWYW ជាអ្វី?

ការបង់ប្រាក់ដោយផ្អែកលើការយល់ឃើញគឺជាការធានារ៉ាប់រងដែលបង់ប្រាក់ពីព្រោះយើងខ្ញុំយើងជឿជាក់ថាអ្នកទាមទារសំណងនឹងមានសិទ្ធិទទួលបាននៅក្រោមកម្មវិធីឬជំនួយ PUA ធម្មតា/ពន្យាពេលនាពេលបច្ចុប្បន្ន។ BWYW គឺជាឈ្មោះដែលយើងខ្ញុំកំពុងប្រើជំនួសឱ្យការបង់ប្រាក់ដោយផ្អែកលើការយល់ឃើញ ដើម្បីផ្ញើសារទៅអ្នករស់នៅទីក្រុងអូរីហ្គោញៀន។

តើការធានារ៉ាប់រង BWYW មានសិទ្ធិទទួលបានសំណងភាពគ្មានការងារធ្វើដោយសាររោគរាតត្បាតសហព័ន្ធ (FPUC) ឬទេ?

បាទ/ចាស៎ ការធានារ៉ាប់រង BWYW គឺជាអត្ថប្រយោជន៍នៃការធានារ៉ាប់រង UI ធម្មតា។ អ្នកទាមទារសំណងនឹងទទួលបានការទូទាត់ប្រាក់ FPUC សម្រាប់សប្តាហ៍ទាំងអស់ដែលអាចបង់ប្រាក់បាននៅចន្លោះសប្តាហ៍ទី 14/20 និង 30/20។