Skip to main content

កម្រងសំណួរនេះគឺជាការណែនាំទូទៅ។ ស្ថានភាពនីមួយៗមានលក្ខណៈពិសេស ហើយយើងនឹងត្រូវពិនិត្យឡើងវិញនូវការទាមទារនីមួយៗ។

តើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍ភាពគ្មានការងារធ្វើទៀងទាត់ ដែរឬទេ?

ឆ្លើយកម្រងសំណួរនេះជាមុនសិន។

  1. តើអ្នកបានធ្វើការយ៉ាងហោចណាស់ 500 ម៉ោង ឬក៏ទទួលបានប្រាក់ឈ្នួលយ៉ាងហោចណាស់ $1,000 ដោយនិយោជកក្នុងអំឡុង “ឆ្នាំមូលដ្ឋាន” របស់អ្នក ឬទេ? ឆ្នាំមូលដ្ឋានរបស់អ្នកគឺជាត្រីមាសដំបូងចំនួនបួននៃត្រីមាសដែលបានបញ្ចប់ទាំងប្រាំចុងក្រោយគេតាមប្រតិទិនមុនសប្តាហ៍ដែលអ្នកដាក់ពាក្យបណ្តឹងទាមទារដំបូង។
  1. ប្រសិនបើអ្នកដាក់ពាក្យបណ្តឹងទាមទារសំណងដំបូងនៅខែមករា កុម្ភៈ ឬខែមីនា ឆ្នាំ 2020 ឆ្នាំមូលដ្ឋានរបស់អ្នកគឺថ្ងៃទី 1 ខែតុលាឆ្នាំ 2018 ដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 ។
  1. ប្រសិនបើអ្នកដាក់ពាក្យបណ្តឹងទាមទារដំបូងនៅខែមេសា ឧសភា ឬខែមិថុនា ឆ្នាំ 2020 នោះឆ្នាំមូលដ្ឋានរបស់អ្នកគឺថ្ងៃទី 1 ខែមករា ឆ្នាំ 2019 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019 ។
  1. ប្រសិនបើអ្នកដាក់ពាក្យបណ្តឹងទាមទារដំបូង នៅខែកក្កដា សីហា ឬខែកញ្ញា ឆ្នាំ 2020 នោះឆ្នាំមូលដ្ឋានរបស់អ្នកគឺថ្ងៃទី 1 ខែមេសា ឆ្នាំ 2019 ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2020 ។
  1. ប្រសិនបើអ្នកដាក់ពាក្យបណ្តឹងទាមទារដំបូងនៅខែតុលា វិច្ឆិកា ឬខែធ្នូ ឆ្នាំ 2020 នោះឆ្នាំមូលដ្ឋានរបស់អ្នកគឺថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2019 ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2020 ។
  1. តើអ្នកអាចធ្វើការបានទេ? “អាចធ្វើការបាន” មានន័យថាអ្នកមានសមត្ថភាពផ្នែកស្មារតី និងរាងកាយដើម្បីធ្វើការ។
  1. តើអ្នកមានពេលសម្រាប់ធ្វើការងារទេ? “មានពេលសម្រាប់ធ្វើការ” មានន័យថាអ្នកអាចធ្វើការដោយគ្មានការរឹតត្បិតដែលអាចរារាំងអ្នកមិនឱ្យទទួលយកការងារ (ឧទាហរណ៍៖ បញ្ហាធ្វើដំណើរ ជំងឺ វិស្សមកាល ឬកង្វះការមើលថែគ្រួសារ/កុមារ) ។
  1. តើរបាយការណ៍ណាមួយខាងក្រោម (ពីវិធានបណ្តោះអាសន្នរបស់យើង) ដែលត្រឹមត្រូវសម្រាប់អ្នក? ទោះបីជាមានចម្លើយមានតែមួយក៏ដោយ ក៏ចម្លើយរបស់អ្នកគឺ "បាទ/ចាស។"
  1. ខ្ញុំមិនអាចធ្វើការបានទេ ព្រោះខ្ញុំឈឺដោយឆ្លងវីរុសកូរ៉ូណា។
  1. ខ្ញុំមិនអាចធ្វើការបានទេ ព្រោះខ្ញុំប្រហែលជាត្រូវបានប៉ះពាល់នឹងវីរុសកូរ៉ូណា ហើយខ្ញុំតម្រូវឱ្យនៅផ្ទះ។
  1. ខ្ញុំមិនអាចធ្វើការបានទេ ព្រោះគ្រូពេទ្យ ឬមន្រ្តីសុខភាពសាធារណៈរបស់ខ្ញុំបាននិយាយថា ខ្ញុំគួរតែនៅផ្ទះដើម្បីការពារហានិភ័យនៃការប្រឈមនឹងការឆ្លង ការចម្លងវីរុសកូរ៉ូណា។
  1. ខ្ញុំមិនអាចធ្វើការបានទេ ព្រោះនិយោជករបស់ខ្ញុំបានបិទ ឬកាត់បន្ថយបុគ្គលិកដោយសារតែវីរុសកូរ៉ូណា។ នេះរួមបញ្ចូលទាំងការបិទ ឬកាត់បន្ថយបុគ្គលិកដោយសារតែបទបញ្ជាស្នាក់នៅផ្ទះដើម្បីសង្គ្រោះជីវិតរបស់អភិបាលរដ្ឋ ឬតាមដំបូន្មានរបស់មន្រ្តីសុខភាពសាធារណៈ។
  1. ខ្ខ្ញុំមិនអាចធ្វើការបានទេ ព្រោះខ្ញុំត្រូវស្នាក់នៅផ្ទះដើម្បីមើលថែសមាជិកគ្រួសារ ឬមនុស្សផ្សេងទៀតដែលខ្ញុំរស់នៅជាមួយ និងផ្តល់ការមើលថែអ្នកដែលឈឺដោយសារវីរុសកូរ៉ូណា ឬត្រូវបានតម្រូវឱ្យស្នាក់នៅផ្ទះ។
  1. ខ្ញុំមិនអាចធ្វើការបានទេ ព្រោះខ្ញុំត្រូវស្នាក់នៅផ្ទះដើម្បីមើលថែទាំកូនដោយសារការបិទសាលារៀន អ្នកផ្តល់សេវាថែទាំកុមារ ឬកន្លែងដែលស្រដៀង ដោយសារតែវីរុសកូរ៉ូណា។
  1. ខ្ញុំត្រូវបានគេស្នើសុំឱ្យធ្វើការវិញ ដែលនៅពេលត្រលប់មកធ្វើការវិញនឹងតម្រូវឱ្យខ្ញុំមិនគោរពបទបញ្ជានៅផ្ទះរបស់វេជ្ជបណ្ឌិត ឬបទបញ្ជាស្នាក់នៅផ្ទះដើម្បីសង្គ្រោះជីវិត របស់អភិបាល។
  1. តើអ្នកត្រូវបានរំសាយចេញពីយោធាក្នុងរយៈពេល 18 ខែចុងក្រោយ ហើយរស់នៅរដ្ឋ Oregon ឬធ្វើការធម្មតា ឬស្វែងរកការងារនៅរដ្ឋ Oregon ឬទេ?
  1. មិនមានចម្លើយណាមួយខាងក្រោមត្រូវសម្រាប់អ្នកឡើយ។ (ប្រសិនបើមិនមានទេ ចម្លើយរបស់អ្នកគឺ "បាទ/ចាស។")
  1. ខ្ញុំត្រូវបានគេបណ្តេញចេញ ហើយវាជាកំហុសរបស់ខ្ញុំ។
  1. ខ្ញុំធ្វើកូដកម្មការងារពីនិយោជករបស់ខ្ញុំ។
  1. ខ្ញុំឈប់សម្រាកពីការងាររបស់ខ្ញុំ។
  1. ខ្ញុំនៅតែធ្វើការងារពេញម៉ោង។

ប្រសិនបើភាគច្រើនអ្នកបានឆ្លើយថា បាទ/ចាស ចំពោះសំណួរភាគច្រើនទាំងនេះ នោះអ្នកទំនងជានឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់អត្ថប្រយោជន៍ធានារ៉ាប់រងភាពគ្មានការងារធ្វើ (Unemployment Insurance, UI) ទៀងទាត់។ ដាក់ពាក្យទាមទារដំបូងនៅទីនេះ/ឯកសារចាំបាច់.

ប្រសិនបើភាគច្រើនអ្នកបានឆ្លើយថា ទេ ចំពោះសំណួរទាំងនេះ នោះអ្នកប្រហែលជាមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានអត្ថប្រយោជន៍ជាទៀងទាត់ទេ ប៉ុន្តែអ្នកអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជំនួយភាពគ្មានការងារធ្វើដោយសារការរាតត្បាត (Pandemic Unemployment Assistance, PUA) នេះ ។ សូមឆ្លើយសំណួរខាងក្រោម។

តើពេលខ្លះ អ្នកបានធ្វើការនៅក្នុងរដ្ឋ Oregon នៅក្រុមហ៊ុនរបស់នរណាម្នាក់ទៀតក្នុងរយៈពេល 18 ខែមុន ដែរឬទេ?តើអ្នកត្រូវបានគេបញ្ឈប់ពីការងារ ឬក៏ម៉ោងធ្វើការរបស់អ្នកត្រូវបានកាត់បន្ថយ ដែរឬទេ?

តើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយភាពគ្មានការងារធ្វើដោយសារការរាតត្បាត (PUA) ដែរឬទេ?

សូមឆ្លើយកម្រងសំណួរនេះ ប្រសិនបើភាគច្រើនអ្នកបានឆ្លើយថា ទេ ចំពោះសំណួរទាំងនេះនៅក្នុងកម្រងសំណួរស្តីពីអត្ថប្រយោជន៍ភាពគ្មានការងារធ្វើទៀងទាត់។

  1. តើអ្នកអត់ការងារធ្វើ ឬធ្វើការតិចជាងធម្មតាដោយសារតែ COVID-19 មែនទេ?
  1. តើថ្មីៗនេះអ្នកត្រូវបានគេបដិសេធចំពោះការដាក់ពាក្យទាមទារភាពគ្មានការងារធ្វើទៀងទាត់ទេ ព្រោះអ្នកមិនបានធ្វើការ 500 ម៉ោង?
  1. តើអ្នកបានធ្វើការទេ ប៉ុន្តែបានធ្វើការតិចជាង 500 ម៉ោង នៅរដ្ឋ Oregon ក្នុងរយៈពេល 18 ខែមុន ឬទេ?
  1. តើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ COVID-19 មានជំងឺធ្ងន់ធ្ងរ ហើយមិនអាចធ្វើការបាន មែនទេ?
  1. តើអ្នកកំពុងបង្ហាញរោគសញ្ញានៃជំងឺ COVID-19 ហើយកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត ឬស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ មែនទេ?
  1. តើអ្នកមានហានិភ័យខ្ពស់ ហើយអ្នកផ្តល់សេវាវេជ្ជសាស្រ្តបានប្រាប់អ្នកឲ្យនៅផ្ទះ មែនទេ?
  1. តើអ្នកកំពុងថែទាំសមាជិកគ្រួសារ ឬអ្នកនៅក្នុងបន្ទុកដែលមានជំងឺ COVID-19 មែនទេ?
  1. តើអ្នកមិនអាចធ្វើការបាន ព្រោះអ្នកត្រូវនៅផ្ទះដើម្បីមើលថែទាំកូន ឬមនុស្សផ្សេងទៀត ដោយសារតែការបិទសាលារៀន អ្នកផ្តល់សេវាថែទាំកុមារ ឬកន្លែងស្រដៀងគ្នាផ្សេងទៀតដោយសារជំងឺ COVID-19 មែនទេ?
  1. តើកន្លែងធ្វើការរបស់អ្នកត្រូវបានបិទដោយសារតែមានបទបញ្ជាជាផ្លូវការ ឬដោយសារករណី COVID-19
    ហើយអ្នកមិនអាចធ្វើការពីផ្ទះបាន មែនទេ?
  1. តើអ្នកបានក្លាយជាអ្នកផ្តល់ជំនួយចម្បងដល់គ្រួសាររបស់អ្នក ព្រោះមេគ្រួសារបានទទួលមរណភាពដោយសារមានជំងឺ COVID-19 មែនទេ?
  1. តើអ្នកធ្វើការឲ្យខ្លួនឯងមែនទេ?
  1. មិនមានចម្លើយណាមួយខាងក្រោមត្រូវសម្រាប់អ្នកឡើយ។ (ប្រសិនបើមិនមានទេ ចម្លើយរបស់អ្នកគឺ "បាទ/ចាស។")
  1. ខ្ញុំឈប់ពីការងារដោយសារមូលហេតុដែលមិនទាក់ទងនឹងជំងឺ COVID-19 ទេ។
  1. ខ្ខ្ញុំលាឈប់ពីការងារដើម្បីប្រមូលផលប្រយោជន៍ពីភាពគ្មានការងារធ្វើ។
  1. បច្ចុប្បន្នខ្ញុំទទួលការឈប់សម្រាកវិស្សមកាល ឈប់សម្រាកឈឺ ឬឈប់សម្រាកដោយទទួលបានប្រាក់។
  1. ខ្ញុំអាចធ្វើការពីផ្ទះបាន ប៉ុន្តែខ្ញុំជ្រើសរើសមិនធ្វើ។
  1. ខ្ ខ្ញុំជាកម្មករសំខាន់ មិនមានហានិភ័យខ្ពស់ ហើយកន្លែងធ្វើការរបស់ខ្ញុំបំពេញតាមតម្រូវការដើម្បីសុវត្ថិភាពរបស់ខ្ញុំ ប៉ុន្តែខ្ញុំខ្លាចមិនហ៊ានធ្វើការទេ។

ប្រសិនបើអ្នកបានឆ្លើយថា បាទ/ចាស ចំពោះសំណួរណាមួយពីលេខ 1-11 និងសំណួរទី 12 នោះអ្នកទំនងជាមានសិទ្ធិទទួលបានជំនួយពីភាពគ្មានការងារធ្វើដោយសារការរាតត្បាត (PUA) ក្នុងអំឡុងពេលមានជំងឺរាតត្បាត COVID-19។ ដាក់ពាក្យទាមទារដំបូងនៅទីនេះ/ឯកសារចាំបាច់.

ប្រសិនបើអ្នកឆ្លើយថា ទេ ចំពោះសំណួរទាំងអស់នេះ នោះអ្នកប្រហែលជាមិនមានសិទ្ធិទទួលបានទេ។