School Workers
ការឈប់សម្រាករបស់បុគ្គលិកសាលា
ច្បាប់សហព័ន្ធនិងរដ្ឋកំណត់ថាបុគ្គលដែលបម្រើការងារស្ថាប័នអប់រំនៅអំឡុងពេលឆ្នាំគោលនៃពាក្យបណ្តឹងទាមទារសំណង ដើម្បីឱ្យពិនិត្យឡើងវិញនូវពាក្យសុំធានារ៉ាប់រងភាពគ្មានការងារធ្វើរបស់ពួកគេនៅអំឡុងពេលឈប់សម្រាក។
ឯកសារអាចត្រូវរៀបចំឡើងសម្រាប់ការពិនិត្យឡើងវិញជាផ្លូវការដោយអ្នកពិនិត្យសម្រេចថាតើប្រាក់ឈ្នួលស្ថាប័នអប់រំអាចប្រើដើម្បីទាមទារសំណងអត្ថប្រយោជន៍ធានារ៉ាប់រងភាពគ្មានការងារធ្វើនៅអំឡុងពេលឈប់សម្រាក* ឬអត់។
ឆ្នាំគោលគឺជាបួនត្រីមាសប្រតិទិនដំបូងនៃចំណោមត្រីមាសប្រតិទិនបញ្ចប់ចំនួនប្រាំចុងក្រោយ មុនឆ្នាំធានារ៉ាប់រង។ ឧទាហរណ៍បើបុគ្គលម្នាក់ដាក់ពាក្យសុំការធានារ៉ាប់រងនៅខែមីនា ឆ្នាំ 2020 ការទាមទារសំណងប្រចាំឆ្នាំគោលធម្មតា នឹងរួមបញ្ចូលត្រីមាសទី 4 នៃឆ្នាំ 2018 រហូតដល់ត្រីមាសទី 3 នៃឆ្នាំ 2019 (ថ្ងៃទី 1 ខែតុលា ឆ្នាំ 2018 ដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019)។ ឆ្នាំគោលនេះផ្លាស់ប្តូរជាមួយត្រីមាសប្រតិទិននីមួយៗ និងត្រូវបានកំណត់ដោយត្រីមាសដែលក្នុងនោះ បានដាក់ពាក្យបណ្តឹងទាមទារសំណងដំបូង។ ប្រសិនបើបុគ្គលម្នាក់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះការធានារ៉ាប់រងភាពគ្មានការងារធ្វើដោយប្រើឆ្នាំគោលតាមស្តង់ដារ យើងនឹងប្រើត្រីមាសប្រតិទិនដែលបានបញ្ចប់ថ្មីៗបំផុតចំនួនបួន។
តើរយៈពេលឈប់សម្រាកនៅសាលាជាអ្វី?
រយៈពេលឈប់សម្រាកនៅសាលាគឺជាពេលវេលា ដែលសិស្សឈប់សម្រាកធម្មតា។ ឧទាហរណ៍មានការឈប់សម្រាកនិទាឃរដូវ ឬវិស្សមកាលរដូវក្តៅ។ ប្រសិនបើបុគ្គលិកសាលាដាក់ពាក្យសុំការធានារ៉ាប់រងភាពគ្មានការងារធ្វើនៅអំឡុងពេលឈប់សម្រាកសាលានោះ ការទាមទារសំណងរបស់ពួកគេត្រូវតែពិនិត្យឡើងវិញ ដើម្បីមើលថាតើប្រាក់ឈ្នួលស្ថាប័នអប់រំនៅឆ្នាំគោលរបស់ពួកគេ អាចប្រើនៅអំឡុងពេលឈប់សម្រាកនៅសាលាឬទេ។
ខ្ញុំបានបម្រើការងារពេញមួយឆ្នាំសម្រាប់សាលាមួយ។ តើការទាមទារសំណងរបស់ខ្ញុំ ត្រូវពិនិត្យឡើងវិញនៅអំឡុងពេលឈប់សម្រាកសាលាឬទេ?
ប្រហែល។ វាអាស្រ័យលើរយៈពេលឈប់សម្រាកដែលត្រូវពិនិត្យឡើងវិញ ហើយនៅពេលលោកអ្នកបានបម្រើការងារសាលារៀន។ ការពិនិត្យឡើងវិញផ្អែកលើពេលវេលាដែលសិស្សមានពេលឈប់សម្រាកជាធម្មតា មិនមែននៅពេលបុគ្គលិកធ្វើការទេ។
ខ្ញុំបានធ្វើការងារបណ្តោះអាសន្នជាមួយសាលារៀនមួយប៉ុន្តែបានធ្វើការពេញម៉ោងនៅកន្លែងផ្សេងទៀត នៅពេលខ្ញុំបានទទួលការបញ្ឈប់ឬការផ្អាកការងារបណ្តោះអាសន្ន។ តើច្បាប់ឈប់សម្រាកនៅសាលាអនុវត្តចំពោះខ្ញុំឬទេ?
បាទ/ចាស៎ បើលោកអ្នកមានប្រាក់ឈ្នួលអប់រំនៅឆ្នាំគោលនៃការទាមទារសំណងរបស់អ្នក។ ក្រសួងការងាររដ្ឋអូរីហ្គោន Oregon ត្រូវតែពិនិត្យឡើងវិញការទាមទារសំណងពីបុគ្គលិកសាលាដែលបានធ្វើការពេញម៉ោង ក្រៅម៉ោង ឬមុខតំណែងបណ្តោះអាសន្នសម្រាប់សាលារៀន។
កាលពីមុនខ្ញុំបានធ្វើការនៅសាលារៀន ប៉ុន្តែខ្ញុំត្រូវបានគេផ្អាកការងារបណ្តោះឬបញ្ឈប់ការងារអចិន្ត្រៃយ៍ពីការងារផ្សេង។ តើបណ្តឹងទាមទារសំណងភាពគ្មានការងារធ្វើរបស់ខ្ញុំ ចាំបាច់ត្រូវពិនិត្យឡើងវិញឬទេ?
ប្រសិនបើលោកអ្នកបានធ្វើការនៅសាលារៀនមុនពេលត្រូវបានគេជួលឱ្យធ្វើការងារថ្មីរបស់អ្នក ហើយប្រាក់ឈ្នួលនៅសាលានៅឆ្នាំគោលរបស់អ្នកនោះ ពាក្យសុំរបស់អ្នកអាចត្រូវការពិនិត្យឡើងវិញនៅអំឡុងពេលឈប់សម្រាកសាលានីមួយៗ។
ការពិនិត្យឡើងវិញនេះ ត្រូវបានអនុវត្ត ទោះបីជាលោកអ្នកលែងធ្វើការនៅសាលារៀនក៏ដោយ។
ខ្ញុំជាអ្នកអប់រំម្នាក់ ប៉ុន្តែខ្ញុំមិនបានទទួលលិខិតជូនដំណឹងថា ខ្ញុំនឹងត្រូវត្រឡប់ទៅធ្វើការវិញនៅរដូវស្លឹកឈើជ្រុះនេះទេ។ តើខ្ញុំនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះអត្ថប្រយោជន៍ធានារ៉ាប់រងភាពគ្មានការងារធ្វើ ហើយនៅតែត្រូវពិនិត្យឡើងវិញនូវបណ្តឹងទាមទារសំណងរបស់ខ្ញុំនៅអំឡុងពេលឈប់សម្រាកនៅសាលាឬទេ?
លោកអ្នកអាចមានសិទ្ធិទទួលបានការធានារ៉ាប់រងនៅអំឡុងពេលឈប់សម្រាក ប្រសិនបើលោកអ្នកមិនទទួលបានការធានាសមហេតុផលថាលោកអ្នកនឹងត្រូវត្រឡប់មកវិញបន្ទាប់ពីឈប់សម្រាក។ ជាទូទៅការធានាសមហេតុផលមានន័យថា លោកអ្នកមានការផ្តល់ជូនការងារដែលមានសមត្ថភាពដូចគ្នាឬប្រហាក់ប្រហែលនឹងអត្រាប្រាក់ឈ្នួលដូចគ្នា (ឬមាន 90%)។ ទោះយ៉ាងណាក៏ដោយ ក៏៏យើងត្រូវតែពិនិត្យឡើងវិញការទាមទារសំណងរបស់អ្នកដើម្បីធ្វើការសម្រេចចុងក្រោយនោះ។
ខ្ញុំបានធ្វើការឱ្យក្រុមហ៊ុនឯកជនមួយដែលផ្តល់សេវាកម្មរថយន្តក្រុងដល់សាលារៀន។ តើច្បាប់ឈប់សម្រាកនៅសាលា
អនុវត្តចំពោះខ្ញុំឬទេ?
ទេ។ ស្ថាប័នអាជីវកម្មនានាដែលផ្តល់សេវាកម្មដល់សាលារៀន មិនត្រូវបានគេចាត់ទុកថាជានិយោជកផ្នែកអប់រំ ហើយមិនត្រូវបានពិនិត្យឡើងវិញនៅពេលឈប់សម្រាកនៅសាលារៀនឡើយ។
ខ្ញុំធ្វើការឱ្យសាលា ប៉ុន្តែខ្ញុំមិនមែនជាគ្រូបង្រៀនទេ។ តើច្បាប់ឈប់សម្រាកនៅសាលាអនុវត្តចំពោះខ្ញុំឬទេ?
វាអាស្រ័យមូលហេតុ។ ក្រសួងការងាររដ្ឋអូរីហ្គោន Oregon មិនពិនិត្យឡើងវិញនៅពេលឈប់សម្រាកសម្រាកនៅសាលារៀនចំពោះនិយោជិកដែលផ្តល់ជូនសេវាកម្មនៃអ្នកយាមទា្វរឬអ្នកបោសសម្អាត ឬអ្នកដែលធ្វើការផ្នែកប្រតិបត្តិការនិងថែទាំអគារសាលារៀនទេ។
ខ្ញុំជាគ្រូបង្រៀនជំនួសម្នាក់ ប៉ុន្តែខ្ញុំបានធ្វើការពីរបីម៉ោងនៅសាលារៀន។ តើបណ្តឹងទាមទារសំណងភាពគ្មានការងារធ្វើរបស់ខ្ញុំ ចាំបាច់ត្រូវពិនិត្យឡើងវិញឬទេ?
បាទ/ចាស៎ បើលោកអ្នកបានធ្វើការតាមចំនួនម៉ោងទាំងនោះ នៅឆ្នាំគោលនៃការទាមទារសំណងរបស់អ្នក។ គ្រូបង្រៀនជំនួសត្រូវបានពិនិត្យឡើងវិញតាមច្បាប់ដូចគ្នានឹងបុគ្គលិកសាលាផ្សេងទៀតផងដែរ។
តើការពិនិត្យឡើងវិញបណ្តឹងទាមទារសំណងនៅក្រោមច្បាប់ឈប់សម្រាកនៅសាលារៀន ត្រូវចំណាយពេលប៉ុន្មាន?
បណ្តឹងទាមទារសំណងឈប់សម្រាកនៅតាមសាលានីមួយៗត្រូវតែពិនិត្យឡើងវិញ។ ដំណើរការនោះ អាចចំណាយពេលរហូតដល់ 14 សប្តាហ៍។
ខ្ញុំបានបម្រើការងារឱ្យ Head Start ហើយបណ្តឹងទាមទារសំណងរបស់ខ្ញុំ ត្រូវបានធ្វើឡើងតាមច្បាប់ពិនិត្យឡើងវិញការឈប់សម្រាកនៅសាលារៀន។ មិត្តភក្តិរបស់ខ្ញុំម្នាក់បម្រើការងារឱ្យ Head Start ហើយបានទទួលប្រាក់របស់ពួកគេ។ តើនឹងមានរឿងអ្វីកើតឡើង?
ប្រសិនបើលោកអ្នកធ្វើការឱ្យស្ថាប័នអប់រំដែលផ្តល់សេវាកម្ម Head Start នោះ លោកអ្នកត្រូវតែពិនិត្យបណ្តឹងទាមទារសំណងរបស់អ្នកឡើងវិញនៅអំឡុងពេលឈប់សម្រាកនៅសាលារៀន។ ប្រសិនបើលោកអ្នកធ្វើការឱ្យអង្គការមិនរកប្រាក់ចំណេញឬខោនធីដែលផ្តល់ជូនសេវាកម្ម Head Start នោះ បណ្តឹងទាមទារសំណងរបស់អ្នកមិនត្រូវការពិនិត្យឡើងវិញនៅអំឡុងពេលឈប់សម្រាកនៅសាលារៀនឡើយ។
ប្រសិនបើខ្ញុំមិនអាចប្រើប្រាក់ឈ្នួលនៅសាលារបស់ខ្ញុំនៅអំឡុងពេលឈប់សម្រាក តើខ្ញុំនៅតែអាចទទួលបានការធានារ៉ាប់រងភាពគ្មានការងារពីការងាររបស់ខ្ញុំផ្សេងទៀតឬទេ?
ប្រសិនបើលោកអ្នកមានប្រាក់ឈ្នួលនៅឆ្នាំគោលដែលមិនមែនមកពីស្ថាប័នអប់រំ យើងអាចប្រើប្រាក់ឈ្នួលទាំងនោះ ដើម្បីពិនិត្យមើលថាតើលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះចំនួនប្រាក់ធានារ៉ាប់រងប្រចាំសប្តាហ៍ដែលបានកាត់បន្ថយឬទេ។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះបណ្តឹងទាមទារសំណងដែលមានប្រាក់ឈ្នួលមិនមែនជាផ្នែកអប់រំ លោកអ្នកត្រូវការមានការងារ 500 ម៉ោង ឬប្រាក់ឈ្នួលដែលស្មើនឹង 1.5x ដងនៃត្រីមាសគោលខ្ពស់។
តើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះការធានារ៉ាប់រងនៅខណៈពេលលោកអ្នករង់ចាំកម្មវិធី នៅខណៈពេលបណ្តឹងទាមទារសំណងភាពគ្មានការងារធ្វើរបស់ខ្ញុំត្រូវបានពិនិត្យឡើងវិញឬទេ?
វាអាស្រ័យមូលហេតុ។ ប្រសិនបើមានហេតុផលតែមួយគត់ដែលលោកអ្នកមិនធ្វើការ ដោយសារតែរយៈពេលឈប់សម្រាកដែលលោកអ្នកប្រហែលជាមិនមានសិទ្ធិទទួលបានការធានារ៉ាប់រងនៅខណៈពេលលោកអ្នករង់ចាំកម្មវិធីទេ។ ប្រសិនបើ
បណ្តឹងទាមទារសំណងរបស់អ្នកគឺពាក់ព័ន្ធនឹងកូវីត COVID នោះ លោកអ្នកអាចមានសិទ្ធិទទួលបានការធានារ៉ាប់រងនៅ
ខណៈពេលលោកអ្នករង់ចាំ។ បុគ្គលិកក្រសួងការងាររដ្ឋអូរីហ្គោន Oregon នឹងទាក់ទងអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះកម្មវិធីនេះ។ លោកអ្នកមិនចាំបាច់ទាក់ទងយើងខ្ញុំទេ។
*ការសម្រេចចិត្តត្រូវបានចេញដោយមានព័ត៌មានដែលមានថ្មី។ ប្រសិនបើស្ថានភាពរបស់បុគ្គលម្នាក់ៗមានការផ្លាស់ប្តូរបន្ទាប់ពីការសម្រេចចិត្តត្រូវបានចេញនោះ យើងខ្ញុំនឹងបើកការស៊ើបអង្កេតឡើងវិញ ហើយអាចនឹងបញ្ចប់ឬបដិសេធការសម្រេចចិត្តជាសក្តានុពល។